ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកបុរសម្នាក់ដើរឆ្លងផ្លូវស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង ១០នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងអ្នកថ្មើរជើង ស្ថិតត្រង់ចំណុចមុខឃ្លាំងប្រេងសូគីម៉ិច លើផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស។

រថយន្តបង្ក មិនស្គាល់ម៉ាក (គេចខ្លួនពីកន្លែងកើតហេតុ) ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង
មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ មកដល់ចំណុចកើតហេតុ បានបុកអ្នកថ្មើរជើង ដើរឆ្លងផ្លូវ ក្នុងទិសដៅពីកើតទៅលិច បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ៕

មតិយោបល់