ព័ត៌មានជាតិ

កាប់ដើមឈើរលំសង្កត់លើខ្លួនឯងស្លាប់

ពោធិ៍សាត់: បុរសម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរូបគាត់កាប់ដើមឈើមួយដើមហើយរលំសង្កត់លើខ្លួនឯង ដោយហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០៥នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ នុត ណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅ ភូមិ/ឃុំ កើតហេតុខាតលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅកាប់ដើមឈើ ដើម្បីយកដីសម្រាប់ធ្វើចម្ការ ខណ:ពេលកំពុងកាប់ស្រាប់តែដើមឈើនោះរលំសង្កត់លើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕

photo_2016-09-22_09-23-21

មតិយោបល់