ព័ត៌មានជាតិ

Update៖ អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់ ​៥១​ខ្នង នៅខណ្ឌមានជ័យ

​ភ្នំពេញៈ កាល​វេ​លាម៉ោង​២ និង​៣៥​នាទី រសៀល​ថ្ងៃ​ទី​១៧ ខែមិនា ឆ្នាំ​២០១៩ មានករណីអគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​​ ​៥១​ខ្នង ក្នុង​នោះ​ផ្ទះ​ធំ​ចំនួន​២​ខ្នង​ ​ស្ថិតនៅ​ភូមិ​ព្រែក​ទល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​បានឃើញ​អណ្តាតភ្លើងយ៉ាង​សន្ធោសន្ធៅ ឆាបឆេះ​ផ្ទះ​សង់​ក្នុង​ដី​ឡូត៍ជា​ច្រើនខ្នង ​ភ្លាម​ៗ​នោះក៏របានរាយការណ៍​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​ហៅ​រថយន្ត​មក​ជួយ​ពន្លត់​ភ្លាម​ៗ​ផង​ដែរ​។

ប៉ុន្តែដោយសារ​ទីតាំង ដែល​កើតអគ្គិភ័យ​​នោះ មាន​ផ្លូវ​តូច​ចង្អៀត ទើបធ្វើឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ពិបាក​បើក​ចូល និងពិបាក​ជួយ​ពន្លត់​ទាន់​ពេលវេលា​ ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ផ្ទះ​ ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​។

មូលហេតុ៖ សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​។

ក្រោយទទួលបានដំណឹងភ្លាម រថយន្ត​ពន្លត់​អគ្គិភ័យ សរុប​ចំនួន​១៩​គ្រឿង បាន​បាញ់​អស់​២៦​គ្រឿង ប្រើ​ពេល​ពន្លត់​អស់​ចំនួន​២​ម៉ោង ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​កងរាជអាវុធហត្ថ​៣​គ្រឿង បាន​បាញ់​អស់​៥​រថយន្ត និង​រថយន្ត​របស់​ស្រា​បៀរ កម្ពុជា​ចំនួន​១​គ្រឿង៕

មតិយោបល់