កំពង់ចាមៈ កម្លាំងរបស់ប៉ុស្តិ៍នគរបាលក្រុងកំពង់ចាម សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ពីបទស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន)។
ជនជាតិវៀតណាមនេះ មានឈ្មោះ PHAN QUANG VINH ភេទប្រុស អាយុ ៣២ឆ្នាំ មានស្រុកកំណើត នៅស្រុកយ៉ាឡឹម ក្រុងហាណូយ ប្រទេសវៀតណាម បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៩ ក្នុងគោលបំណងរកការងារធ្វើ (ពុំមានឯកសារសម្គាល់ខ្លួន ឬលិខិតឆ្លងដែនឡើយ)។
បច្ចុប្បន្ន ជនជាតិវៀតណាមរូបនេះ ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេត នឹងអនុវត្តន៍នីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕
មតិយោបល់