ព័ត៌មានជាតិ

រថយន្ត Ford ផ្ដាច់ជីវិតបុរសម្នាក់ នៅខេត្តកំពង់ឆ្នាំង

ង់ឆ្នាំង: ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ៦ និង ៣០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៣២-១៣៣ ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

រថយន្តបង្ក ម៉ាក Ford ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
ជនរងគ្រោះមាន អាយុ ៤៧ឆ្នាំ មុខរបរ ជាកសិករ (ស្លាប់ )។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់