ព័ត៌មានជាតិ

រន្ធត់ណាស់ស្លាប់ម្តងទាំង៣ ឪពុក ម្តាយ និងកូន នៅកំពង់ត្រឡាច

កំពង់ឆ្នាំង: តាមព័ត៌មានបឋមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យឪពុក ម្តាយ និងកូនស្លាប់ភ្លាមៗ វេលាម៉ោង ៣និង៣០នាទីនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ករណីដ៍គួឲ្យរន្ធត់នេះ បង្កឡើងដោយរថយន្ត មិនស្គាល់ម៉ាក បានបុកម៉ូតូឌ្រីមសង់ ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ០៣នាក់ (ឪពុក.ម្តាយ.និងកូនតូច) ស្លាប់យ៉ាងអាណោចអាធ័ម នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៤៩-៥០ ស្ថិតក្នុងភូមិតាក្តុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕

ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់