ព័ត៌មានជាតិ

បុរសខ្មែរម្នាក់រត់ពន្ធមាសខុសច្បាប់ ចូលទៅប្រទេសវៀតណាមត្រូវបានដោះលែងហើយ

តាកែវៈតបតាមការអញ្ជើញរបស់ភាគីសមត្ថកិច្ចវៀតណាម ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានចាត់តាំងមន្ត្រី ៣នាក់ នាវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ឲ្យទៅទទួលយកពលរដ្ឋខ្មែរម្នាក់ ដែលត្រូវបានដោះលែង។
សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរដែលត្រូវដោះលែង មានឈ្មោះ រឹម រីលិញ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមូលហេតុរត់ពន្ធមាសខុសច្បាប់ ចូលទៅប្រទេសវៀតណាម។
ក្រោយពីបញ្ចប់ការធ្វើកំណត់ហេតុ ប្រគល់ ទទួល ជាមួយសមត្ថកិច្ចវៀតណាមរួចមក កម្លាំងនគរបាលប៉ុស្តិ៍ បាននាំពលរដ្ឋខ្មែរខាងលើ ប្រគល់ជូនក្រុមគ្រួសារ ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព៕

មតិយោបល់