ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី…

ឧត្តរមានជ័យ:​ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី លោក ហម ភិរម្យ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដឹកនាំដោយ អធិការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់បាន១លើក នៅចំនុចផ្ទះជនសង្ស័យ ភូមិ-សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លឹម ស្រីនី ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាគ្រាប់WYពណ៌ផ្កាឈូក) ចំនួន៥០គ្រាប់ និង ទូរសព្ទដៃ ម៉ាកចុចពិលពណ៌ខ្មៅ ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរ និងក៏សាងសំណុំរឿងតាមនិតិវិធី៕

 

មតិយោបល់