ព័ត៌មានជាតិ

ស្រ្តីម្នាក់សង្ស័យប្រច័ណ្ឌប្ដីមានស្រី ទើបគិតខ្លីលេបថ្នាំបាញ់ស្មៅសម្លាប់ខ្លួនបែបនេះ

ស្វាយរៀង: ហេតុការដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលបានកើតឡើងកាលពីវេលាម៉ោង១១ និង ៤៥នាទីព្រឹកនៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៩ មានករណីស្រី្ដម្នាក់ប្រកាច់បែកពពុះមាត់លេបថ្នាំបាញ់ស្មៅ (សង្ស័យខឹងប្ដីមានស្រី) បណ្តាលឲ្យផ្អើលដល់ក្រុមគ្រួសារ នឹងអ្នកជិតខាង ស្ថិតនៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ គង់ ស៊ីធឿន អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមគ្រួសារខាងលើ កាលពីមុនមានភាពផ្អែមល្ហែមស្រឡាញ់ គ្នាចាក់ទឹកមិនលេចអ្នកស្រុកសសើរថាពិតជាមានសុភមង្គលណាស់ រយ:ពេលចុងក្រោយមកស្រាប់តែមានភាពរកាំរកូសខ្វះភាពកក់ក្ដៅ ដោយស្ត្រីជាប្រពន្ធចេះតែមានជម្លោះពាក្យសម្ដីសង្ស័យប្រច័ណ្ឌប្ដីមានស្រី ក៏ផ្ដើមមានអាការះខុសប្លែកពីធម្មតា ត្រូវបុរសជាប្ដីបានឆ្លើយបដិសេធថាមិនមានដូចការគិតទេ។

នៅមុនពេលកើតហេតុ នៅវេលាប្រហែលម៉ោង ១១ និង ៤៥នាទីព្រឹក ស្រាប់តែឮសូរសម្លេង ស្ត្រីជាប្រពន្ធក្អួតចង្អោរ ប្រកាច់បែកពពុះមាត់ក៏ផ្អើលដល់ក្រុមគ្រួសារស្រែក ហៅអ្នកភូមិនាំគ្នាជួយសង្គ្រោះ ដឹកមកកាន់មណ្ឌលសុខភាពប្រសូត្រ ប៉ុន្តែដោយអាការះធ្ងន់ធ្ងរខ្លាំងពេកក៏បម្រុងបញ្ជូនបន្ត ទៅប្រទេសវៀតណាម តែជាអកុសលបានស្លាប់នៅតាមផ្លូវ។

បច្ចុបបន្ន សពត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់