ភ្នំពេញៈ បុរសម្នាក់បើករថយន្តស៊េរីទំនើប ម៉ាកលុចស៊ី GX470 គេចម៉ូតូបើកបញ្ច្រាស២គ្រឿង ជ្រុលឡើងឃឿនទ្រូងផ្លូវ ឆ្លងទៅប្រមាណ៤០ម៉ែត្រ បុកបង្គោលភ្លើង នៅខាងកើតផ្លូវ បណ្ដាលឲ្យរងខូចខាតយ៉ាងដំណំ ទៅមុខលែងរួច។
ហេតុការណ៍នេះ បានកើតទ្បើង កាលពីវេលាម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្បែររបងស្ថានីយ៍ទូរទស្សន៍CTN ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកលុចស៊ីស GX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2B-0222 បើកដោយបុរសម្នាក់។
ប្រភពពីបុរសអ្នកបើករថយន្តខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្ត ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ មានម៉ូតូ២គ្រឿង ជិះបញ្ច្រាសផ្លូវពីត្បូងទៅជើង គាត់ក៏បើកគេចម៉ូតូនោះ ជ្រុលទៅបុកបង្គោលភ្លើងតែម្តង ។
ក្រោយពេលកើតហេតុអ្នកបើករថយន្ត មិនបានទៅណាឡើយ គឺនៅចាំដោះស្រាយសងការខូចខាតបង្គោលភ្លើងនោះ រួចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់