ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈដើរមកលេងផ្ទះក្មួយជីដូនមួយ ហើយត្រូវទ្វាររបងធ្វើអំពីដែករលំសង្កត់ កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីយប់ ត្រង់ចំណុច នៅមុខផ្ទះគ្មានលេខ ផ្លូវបេតុងភូមិត្រពាំងសុពណ៌ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ អៀម សាន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិក្រែកជើង ឃុំពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទៅអង្គុយលេង ជាមួយអ្នកស្គាល់គ្នា នៅមុខផ្ទះកើតហេតុ លុះដល់ម៉ោង ១១និង៣០នាទី ជនរងគ្រោះ បានជួបជាមួយឈ្មោះ សា ហេម ត្រូវជាក្មួយជីដូនមួយ ហើយសួរថាទៅណា? ក្មួយជីដូនមួយ បានប្រាប់ថា កំពុងដើររកប្តី ហើយបានប្រាប់ជនរងគ្រោះ ឲ្យទៅសម្រាកមុនទៅ។
ប្រភពដដែលបន្តថា ជនរងគ្រោះ មិនបានទៅសម្រាកទេ ដោយនិយាយថា ចង់នៅជួបប្តីក្មួយ ហើយប្រាប់ឲ្យក្មួយចាំគាត់ផង ក្រោយមកជនរងគ្រោះ និងក្មួយជី បានដើរចូលក្នុងដីឡូត៍ (ផ្ទះកើតហេតុ) ហើយជនរងគ្រោះ ក៏បានយកដៃទាញទ្វារបិត ស្រាប់តែរលំសង្កត់មកលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង៕
មតិយោបល់