ភ្នំពេញៈ យុវជនពីរនាក់ ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ជ្រុលទៅបុកនារីដើរឆ្លងផ្លូវ បណ្ដាលឲ្យសន្លប់ស្តូក កាលពីវេលាម៉ោង ១១ និង៥នាទីព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមផ្លូវបេតុសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចម្ងាយប្រមាណ៩០ម៉ែត្រ ខាងជើងរង្វង់មូលកាំកូស៊ីធី។
ម៉ូតូបង្កម៉ាកឌ្រីម សេ១២៥ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1P-5300 បើកដោយយុវជនម្នាក់ រួមដំណើរជាមួយយុវជនម្នាក់ទៀត ជិះពីក្រោយ។ ចំណែកនារីរងគ្រោះ ដែលដើរឆ្លងផ្លូវមានវ័យប្រហែលជាង២០ឆ្នាំ។
ទាំងអ្នកជិះម៉ូតូបង្ក និងនារីរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះ បានដើរឆ្លងផ្លូវបេតុង ពីលិចទៅកើត លុះដើរដល់ហួសគំនូស ពណ៌លឿងកណ្តាលផ្លូវ ក៏ដើរត្រឡប់ក្រោយវិញបានបន្តិច ក៏ត្រូវម៉ូតូខាងលើ ជិះឌុបគ្នាពីរនាក់ ធ្វើដំណើរពីជើងទៅត្បូង តាមផ្លូវបេតុងក្នុងល្បឿនលឿន អកហ្សើគេចមិនទាន់ ជ្រុលបុកនារីខាងលើដួលសន្លប់ស្តូក រងរបួសធ្ងន់បាក់ដងកាំបិត ឯចង្កេះនិងករបួសធ្ងន់ ត្រូវបានគេហៅរថយន្តគ្លីនិករស្មី ដឹកយកទៅសង្គ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងកើតហេតុ ហើយទាក់ទងសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកម៉ូតូ និងអ្នកជិះ ទៅការិយាល័យចរសចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ៕
មតិយោបល់