ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តម៉ាកព្រូសបទឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ: យុវជនម្នាក់ជាអ្នកដឹកម្ហូបតាមអនឡាញរបស់ក្រុមហ៊ុន Grab បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកពីមុខរថយន្តម៉ាកព្រូស កំពុងបើកបទឆ្លងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI -5439 បើកបរតាមបណ្ដោយផ្លូវ២៧៣ ហៅផ្លូវទំនប់៧០ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន បានបទឆ្វេងខណ:ពេលបទដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញយុវជនម្នាក់ ដឹកម្ហូបតាមអនឡាញ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1M-3588 ជិះតាមបណ្តោយផ្លូវ២៧៣ ហៅផ្លូវទំនប់៧០ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តម៉ាកព្រូស ចំផ្នែកខាងមុខពេញទំហឹង ប៉ើងជនរងគ្រោះទៅផ្ទប់និងកញ្ចក់ បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកឯម្ចាស់រថយន្ត នៅកន្លែងកើតហេតុរងចាំការដោះស្រាយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹង ផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចធ្វើការវាស់វែង និងធ្វើកំណត់ហេតុឲ្យយករថយន្តនិងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគបាលខណ្ឌទួករង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់