ព័ត៌មានជាតិ

របួស១៥នាក់បន្ទាប់ពីគ្រោះថ្នាក់ដោយក្រឡាប់រថយន្ត នៅស្រុកបាណន់

បាត់ដំបង: នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ស្ថិតនៅចំណុចខ្នងភ្នំសំពៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីក្រឡាប់រថយន្តដែល បណ្តាលឲ្យឆេះអស់មួយគ្រឿងម៉ាក តាក់កូម៉ា ពណ៌ទឹកប្រាក់ (ខូចខាតទាំងស្រុង)។

ដែលអ្នកបើកបរដោយឈ្មោះ ម៉ូ អ៊ូរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងករណីគ្រោះថ្នាក់នេះបណ្តាលឲ្យរងរបួសស្រាលមនុស្សចំនួន១៥ នាក់៕

 

មតិយោបល់