ព័ត៌មានជាតិ

រថយន្តដឹកកៅស៊ូ បើកក្រទ្បាប់ធ្លាក់ជ្រោះ ស្លាប់ និងរបួសជនជាតិវៀតណាម ២នាក់

កោះកុង: កាលពីវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីទ្បូម៉ែត្រ ៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

រថយន្តម៉ាក កាម៉ាស់ ០១គ្រឿង ពណ៌ទឹកក្រូច ពាក់ស្លាកលេខ វៀតណាម ៣០M ៩២៤១ ដឹកកៅស៊ូ ធ្វើដំណើរពីរខេត្តតាកែវ ទៅខេត្តកោះកុង បានបើកក្រឡាប់ធ្លាក់ជ្រោះ ដោយខ្លួនឯង។

អ្នកបើកបរឈ្មោះ ម៉ិញ ខាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ទីលំនៅប្រទេសវៀតណាម (ស្លាប់)។ ចំណែកព្រូឡាន ឈ្មោះ ហ្វាង ង៉ុកស៊ឺង ភេទប្រុសអាយុ ៥៧ឆ្នាំ ជនជាតិវៀតណាម ទីលំនៅប្រទេសវៀតណាម (រងរបួសស្រាល)៕

មតិយោបល់