តាកែវៈ មន្រ្តីជំនាញកាំកុងត្រូលខេត្តតាកែវ បានធ្វើការអះអាងថា ត្រីងៀតបបែល ដែលផ្ទុកទៅដោយសារធាតុគីមីប៊ូរ៉ាក់ កន្លងមកត្រូវបានមន្រ្តីជំនាញធ្វើការរឹបអូស យកទៅដុតកម្ទេសចោល នៅតែបន្តចរាចរណ៍លក់នៅលើទីផ្សារក្នុងខេត្តតាកែវដដែរ ។
នៅក្នុងការប្រតិបត្តិការ ចុះផ្សព្វផ្សាយដល់បងប្អូនអាជីវករ ដើម្បីពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ក្នុងផ្សារអង្គតាសោម នៅព្រឹកថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩នេះ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត បានថ្លែងថា មន្រ្តីជំនាញកាំកុងត្រូល បានធ្វើការរិបអូសត្រីងៀតបបែល ដែលផ្ទុកសាធាតុគីមីបូរ៉ាក់ខុសច្បាប់ចំនួនជាង១០គីឡូ។
ត្រីងងៀតផ្ទុកសាធាតុគីមីខុសច្បាប់នេះ វានិង ធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ដែលទិញយកទៅហូប។ ក្រោយការដកហូត មន្រ្តីជំនាញកាំកុងត្រូលបានយកត្រីងៀតផ្ទុកសាធាតុគីមីនេះ យកទៅដុតបំផ្លាញចោល៕
មតិយោបល់