ព័ត៌មានជាតិ

ជិះម៉ូតូបត់ចូលចំណែកផ្លូវម្ខាងទៀត ត្រូវរថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ ស្លាកលេខភ្នំពេញ 2AQ-2009 បុកស្លាប់នៅនឹងកន្លែង!

កំពត: កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងរថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅលើផ្លូវលេខ៤១ ភូមិដំណាក់ឈ្លួល ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយបុរសឈ្មោះ ង៉ែត ប្រុស ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិដំណាក់ឈ្លួល ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-0862 បតើឆ្លងផ្លូវចូលមកចំណែករបស់រថយន្ត ត្រូវភាគីរថយន្តម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2009 បុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕

មតិយោបល់