ព័ត៌មានជាតិ

ម៉ូតូបុកគ្នា នៅស្រុកពញាឮ បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់ កាលពីវេលម៉ោង ១១និង១៥នាទីយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃខែ ឆ្នាំកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក SUZUKI Smssh REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AV-7461 ធ្វើដំណើរពីត្បូងទៅជើង បើកដោយឈ្មោះ វ៉ាត ថៃ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។

មកដល់កន្លែងកើតហេតុ បានបុកគ្នាជាមួយម៉ូតូមួយគ្រឿង ម៉ាកCITI C100កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរពីកើតទៅលិច បើកដោយឈ្មោះ សុង ភាជ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (មិនពាក់មួកសុវត្តិភាព) បណ្តាលឲ្យអ្នកបើកបរ ម៉ូតូម៉ាកCITI C100កូរ៉េ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកអ្នកបើកម៉ូតូម៉ាក SUZUKI Smash REVO រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច ហៅរថយន្តសង្គ្រោះដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្នំពេញ៕

មតិយោបល់