បាត់ដំបងៈ កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០១៩ មានករណីរថយន្តឈ្នួលដឹកភ្ញៀវឡើងភ្នំមួយគ្រឿង បានក្រទ្បាប់ ត្រង់ចំណុចលើខ្នងភ្នំសំពៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
រថយន្តខាងលើ បានជួបគ្រោះថ្នាក់ អំទ្បុងពេលធ្វើដំណើរដឹកភ្ញៀវ ត្រឡប់ចុះមកក្រោមវិញ បណ្ដាលឲ្យក្រឡាប់ និងឆេះរថយន្ត របួសមនុស្ស ១០នាក់ (ស្រាល០៦នាក់ ធ្ងន់ ០៤នាក់)
តៃកុងរថយន្តឈ្មោះ សេង សុភាព (ហៅអ៊ួ) ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានបើករថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពណ៏ ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2A-3420។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ខេត្តបាត់ដំបង តាមរថយន្តឯកជន ចំណែកអ្នកបើកបរ នៅរសៀលនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការហើយ។
សូមបញ្ជាក់៖ អ្នកដំណើរនៅលើរថយន្តទាំងអស់ គឺសុទ្ធសឹងតែជាពលរដ្ឋខ្មែរទាំងអស់៕
មតិយោបល់