ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្នុងជាន់ឡៅតឿក្នុងបុរីសែនមនោរម្យ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានសំណង់ ក្នុងរោងកម្មករស្នាក់នៅ ផ្លូវបណ្តោយផ្លូវជាតិលេខ៤ ក្នុងបុរីមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមានឈ្មោះ នុត ស៊ីថា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានខាងលើ ដោយមានស្រុកកំណើតនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានប្រពន្ធមានផ្ទៃពោះគ្រប់ខែ កូនដំបូលនៅឯខេត្ត។
បន្ទាប់ពីមានការប្រទះឃើញនេះភ្លាម ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ឆ័យ ចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុផងដែរ។ ហើយបច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/8QCy10EXPkY
មតិយោបល់