ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះសំអាងការ បណ្តាលឲ្យម្ចាស់រងរបួស នៅខណ្ឌដង្កោ

ភ្នំពេញ: នៅវេលាម៉ោង០៤និង១៥នាទីទៀបភ្លឹថ្ងៃពុធ ១រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង បណ្តាលឲ្យឆេះផ្ទះ ស្ថិតតាមបណ្ដោយផ្លូវ BT ផ្ទះលេខ E២៧A ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ នីន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បានរងរបួសស្រាល ។ មុខរបរសំអាងការ ។ ប្រភេទសំណង់ ថ្មបេតុង ( ទំហំ០៤ម៉ែត្រ x ១៦ម៉ែត្រ ) ។

មូលហេតុ៖ ម្ចាស់ផ្ទះដុតសម្ភារ:បង្កជាអគ្គិភ័យ ។ ខូចខាត ឆេះសម្ភារ:សំអាងការបន្តិចបន្តូច នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន០១គ្រឿង ពន្លត់ចប់នៅវេលាម៉ោង០៤និង៤០នាទីទៀបភ្លឹនាថៃ្ងខែឆាំ្នដដែល ៕

មតិយោបល់