រតនគិរីៈ កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង ១០និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់មួយ ដែលបុរសម្នាក់យកគ្រប់មិនទាន់ផ្ទុះយកមកវាយបំបែកយករំសេវ បណ្ដាលអោយផ្ទុះរងរបួសធ្ងន់។
ជនរងគ្រោះខាងលើមានឈ្មោះ សេវ សិញ ភេទ ប្រុស អាយុ ២៨ ឆ្នាំជនជាតិ ចារ៉ាយ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិ ឡំថ្មី ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ក្រោយពេលកើតហេតុត្រូវបានបងប្អូនយកទៅមណ្ឌលសុខភាពអូរយ៉ាដាវដើម្បីសង្គ្រោះបន្ទាន់ នឹងម្នាក់ទៀត ឈ្មោះ សេវ យិម ភេទ ប្រុស អាយុ៣០ឆ្នាំជនជាតិ ចារ៉ាយ មុខរបរកសិករទីលំនៅបច្ចុប្បន្ននៅភូមិឃុំជាមួយអ្នករងរបួសខាងលើ ពុំមានរងរបួសអ្វីឡើយ៕
មតិយោបល់