ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនបរទេស ម្នាក់គាំងបេះដូង បណ្តាល ឲ្យស្លាប់នៅក្នុង សណ្ឋាគារ យីហោ វ៉ា យ រី វើ រ (White River 2) បន្ទប់ លេខ ១០១ ផ្ទះលេខ ១១១ ផ្លូវលេខ ១៧២ ក្រុម ២៩ ភូមិ ៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្ក ការភ្ញាក់ផ្អើល នៅវេលា ម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ ។
ជនរងគ្រោះ ឈ្មោះ O’CONNELL TOM ជនជាតិ អាមេរិកកាំង (UNITED OF AMERICA) ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ ទេសចរ ។ ក្រោយពី មានការភ្ញាក់ផ្អើល កម្លាំង ជំនាញ ខណ្ឌ នឹង ប៉ុស្តិ៍ បាន ចុះ ដល់ និង គ្រប់គ្រង កន្លែងកើតហេតុ ហើយ រាយការណ៍ ជូន ព្រះរាជអាជ្ញា និង ការិយាល័យ បច្ចេកទេស វិឡា សាស្ត្រ នឹង ការិយាល័យ ព្រហ្មទណ្ឌ កំរិតធ្ងន់ ការិយាល័យ អន្តោប្រវេសន៍ ដើម្បី បង្កើត គណៈកម្មាធិការ ធ្វើ កោសល្យវិច័យ សាកសព ។
ជា លទ្ធផល តាម ការពិនិត្យ របស់ សមត្ថកិច្ច ជំនាញ បាន បញ្ជាក់ថា ស្លាប់ ដោយសារ គាំងបេះដូង ។ ក្រោយពី ពិនិត្យ រួច ខាង ជំនាញ បច្ចេកទេស បាន ដឹក សាកសព យកទៅ តម្កល់ នៅ ពេទ្យ មិត្តភាព ខ្មែរ – សូ វៀត ( ពេទ្យ រុស្សី ) ៕
មតិយោបល់