ព័ត៌មានជាតិ

ហួសចិត្ត! ស្ត្រីអ្នករែកបបរលក់ ម្នាក់ត្រូវកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំការមន ទាត់ឆ្នាំងបបរចោល!

ភ្នំពេញៈ ហួសចិត្តស្ត្រីម្នាក់ ដែលប្រកបរបរ រែកបបរលក់ ដើម្បីជីវភាពគ្រួសារ ត្រូវសន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌចំការមន ទាត់ឆ្នាំងបបរចោល ខណៈស្ត្រីរូបនោះមកលក់លើចិញ្ចើមថ្នល់ ដែលក្រុមសន្តិសុខនោះកំពុងចុះរៀបចំសណ្តាប់ធ្នាប់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍ខាងលើនេះ មានប្រជាពលរដ្ឋដែលនៅក្បែរនោះ និងអ្នកដំណើរដែធ្វើចរាចរណ៍នៅទីនោះ មានការរិះគន់ និងមានអ្នកខ្លះជេរដាក់បណ្តាសសារចំពោះសន្តិសុខខាងលើថា មិនគួរទៅវាយកម្ទេចឆ្នាំងបបររបស់ស្ត្រីខាងលើនោះទេ មានរឿងអ្វីយើងអាចដោះស្រាយគ្នាតាមផ្លូវច្បាប់បាន។

ក្រោយមក ដោយមានការអន្តរាគមន៍ពីលោក ព្រំ សំខាន់ គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានសងថ្លៃខូចខាតដល់ស្ត្រីអ្នកលក់បបរនោះចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនិងធ្វើការអប់រំដល់កូនចៅឲ្យឈប់ប្រព្រឹត្តអំពើរហិង្សាបែបនេះបន្តទៀត៕

https://youtu.be/mZElzORNyyY

មតិយោបល់