ព័ត៌មានជាតិ

ប៉ះទង្គិចគ្នានៅស៊ូដង់ខាងត្បូង បណ្តាលឲ្យមនុស្សស្លាប់រាប់សិបនាក់ ក្នុងរដ្ឋធានីជូបា

ស៊ូដង់ខាងត្បូង: ប្រភពយោធានិងកាសែតបាននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅក្នុង រដ្ឋធានីជូបា សាធារណរដ្ឋស៊ូដង់ខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦នេះ។

ការបាញ់កាំភ្លើងបានផ្ទុះឡើងកាលពីល្ងាចថ្ងៃសុក្រនៅជិតសេតវិមានជាកន្លែងដែលលោកប្រធានាធិបតី Salva Kiir បានជួបគូប្រជែងលោកអនុ ប្រធានាធិបតី Riek Machar ។ ការប៉ាន់ស្មាននៃចំនួនអ្នកស្លាប់មានភាពខុសគ្នា ប៉ុន្តែភាគច្រើនតាមតួលេខមានចន្លោះជាង ១០០នាក់ រហូតទៅ ដល់ ១៥០នាក់។ កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ២០ខែបានបរាជ័យក្នុងការបង្ក្រាបចលាចល។

រដ្ឋធានីជូបាគឺនៅក្នុងនាមជាប្រទេសស៊ូដង់ខាងត្បូង ដែលប្រទេសថ្មីបំផុតរបស់ពិភពលោកបានប្រារព្ធខួបលើកទីប្រាំនៃឯករាជ្យភាពពីប្រទេសជិត ខាងស៊ូដង់។ ការវាយប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រ បានផ្ទុះឡើងដោយការបាញ់ប្រហារគ្នារវាងអង្គរក្សរបស់លោក Machar និងលោក Kiir ។ ហើយបុរសពីរនាក់នេះ បានជួបប្រជុំគ្នានៅឯវិមានប្រធានាធិបតី កាលថ្ងៃសុក្រ៕

_89286404_ssudan _90339874_033974668-1

មតិយោបល់