ឥណ្ឌា: ប៉ូលិសបាននិយាយនៅថ្ងៃអាទិត្យនេះថា ការប៉ះទង្គិចរវាងក្រុមបាតុករនិងកងកម្លាំងរដ្ឋាភិបាលនៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា ដែលបណ្តាលឲ្យស្លាប់ជនស៊ីវិលបានកើនឡើងដល់ ១៥នាក់និងរងរបួសជាង ២០០នាក់ រួមទាំងប៉ូលិសបានរងរបួស ផងដែរ នៅក្នុងការប៉ះទង្គិចកំពុងបន្តកើតមានឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦នេះ។
មន្ត្រីមួយរូបបាននិយាយថា ប៉ូលិសជាង ៩០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ ដែលបានព្យាយាមដើម្បីវាយប្រហារស្ថានីយ៍ ប៉ូលិស។ ការប៉ះទង្គិចគ្នាដោយអំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមេបញ្ជាការសកម្មប្រយុទ្ធកំពូលលោក Hizbul Mujahideem (HM) Burhan Muzaffar Wani ត្រូវបានសម្លាប់នៅក្នុងការបាញ់ដាក់គ្នា។
អាជ្ញាធរបានដាក់បម្រាមគោចរនៅគ្រប់ទីក្រុងធំរបស់សាសនាមូស្លីមភាគច្រើន។ នេះជាការរឹតបន្តឹងបំរាមគោចរនៅក្រុង Srinagar បានបន្តសម្រាប់ថ្ងៃទីពីរជាប់គ្នាកាលពីព្រឹកថ្ងៃអាទិត្យនេះ ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាជាថ្មីម្តងទៀត។
នេះជាការសម្លាប់ទាំងស្រស់ទំនងជានឹងជំរុញឱ្យមានកំហឹងបន្ថែមទៀត នៅក្នុងតំបន់ងាយនឹងបង្កជាហេតុ។ ចលនាផ្តាច់ខ្លួននិងសង្គ្រាមទ័ពព្រៃជំទាស់ទៅនឹងច្បាប់ថ្មី Delhi ដែលកើតឡើងនៅក្នុងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា តាំងពីឆ្នាំ១៩៨៩ ការបាញ់ដាក់គ្នារវាងកងទ័ពព្រៃនិងកងទ័ពឥណ្ឌា បានកើតមានឡើងម្តងម្កាលនៅទូទាំងតំបន់នេះ។
សូមបញ្ជាក់ថា កាស្មៀរ ជាតំបន់ហិមាល័យបែងចែករវាងឥណ្ឌានិងប៉ាគីស្ថានដោយប្រទេសទាំងពីរបានអះអាងថា តំបន់នេះជាកម្មសិទ្ធិរៀងៗខ្លួន ចាប់តាំងពីទទួលបានឯករាជ្យភាពរបស់ខ្លួនពីប្រទេសអង់គ្លេស ហើយប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាចំនួនបីលើក ដោយស៊ីសាច់ ដណ្តើមកាន់កាប់នៅតំបន់កាស្មៀរ៕
មតិយោបល់