ព័ត៌មានជាតិ

បុរសម្នាក់ជិះទូកលើកលបមិនប្រយ័ត្នត្រូវស្លាប់ក្នុង…

កោះកុង: ប្រទះឃើញបុរសម្នាក់មានជំងឺប្រចាំកាយ (ស្កន់ជាន់) បានលង់ទឹកស្លាប់បង្កឲ្យុមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង០០នាទី នៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ នៅព្រែកមុខផ្ទះ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

ជនរងគ្រោះមានឈ្មោះ ញ៉ែត លុយ អាយុ ២៩ឆ្នាំ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនរងគ្រោះខាងលើបាន ជិះទូកទៅលើកលបដាក់ក្ដាម នៅក្នុងព្រែកមុខផ្ទះ ទើបបណ្ដាលឲ្យលង់ទឹកស្លាប់បែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងត្រួតពិនិត្យធ្វើកោសល្យវិច័យ្យ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់