ភ្លៀងមួយយប់ទល់ភ្លឺរលំដេីមឈេីមួយដេីមគ្របលេីផ្លូវ

ភ្នំពេញ: ដេីមឈេីធំមួយដេីមមានឬសតូចៗ ត្រូវបានរលំសង្កត់លេីផ្លូវលេខ៦៣ក្នុងខណ្ឌដូនពេញបន្ទាប់ពីភ្លៀងមួយយប់ទល់ភ្លឺ។

ហេតុការណ៍រលំដេីមឈេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ចំណុចផ្លូវលេខ៦៣កែងផ្លូវ១៨៤ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺ មានភ្លៀងធ្លាក់មួយមេធំតាំងពីប្រលប់ថ្ងៃទី១៤ ខែឆ្នាំដដែលរហូតដល់ទៀបភ្លឺឈានចូលថ្ងៃទី១៥ព្រមទាំងលាយឡំដោយខ្យល់កន្ត្រាក់ផងនោះ បានបណ្តាលឱ្យដេីមឈេីមួយដេីមដែលមានឬសតូចៗដួលរលំគ្របលេីផ្លូវតែម្តង។

ក្រោយពីកេីតហេតុ គេឃេីញមានកម្លាំងខាងសាលាខណ្ឌចុះកាត់ដេីមឈេីរេីដឹកជញ្ជូនចេញពីផ្លូវដេីម្បីឱ្យប្រជាពលរដ្ឋាធ្វេីដំណេីរធម្មតាឡេីងវិញ៕

មតិយោបល់