ស្ទឹងត្រែងៈ សពក្មេងប្រុសតូចម្នាក់ អាយុប្រហែល១ខួបកន្លះត្រូវប្រជាពលរដ្ឋប្រទះឃើញក្នុងចម្ការស្វាយច័ន្ទីបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ នៅភូមិអន្លង់ស្វាយ ឃុំអូររ៉ៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្មេងតូចរងគ្រោះខាងលើមានឈ្មោះ វណ្ណា ពេជ្ជរ៉ា ភេទប្រុស អាយុ ១ឆ្នាំ ៦ខែ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានមុខរបរ ជាកម្មករបេះស្វាយចន្ទី និងស្នាក់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៨ និង០០នាទីព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៩ គ្រួសាររបស់ក្មេងប្រុសរងគ្រោះខាងលើ បានចេញទៅស៊ីឈ្នួលរើសផ្លែចន្ទីឲ្យគេ ដោយយកកូនទៅជាមួយផង។ នៅពេលឪពុកម្តាយចេញដើររើសគ្រប់ស្វាយចន្ទី បានទុកកូនតូចអាយុទើប១ឆ្នាំកន្លះនៅក្នុងខ្ទមចាំចម្ការ ដែលពួកគាត់មិនបានទៅឆ្ងាយប៉ុន្មានពីកូនទេ ហើយស្ត្រីជាម្តាយតែងតែត្រឡប់ទៅមើលកូន២ទៅ៣ដងក្នុងចន្លោះម៉ោងពេលកំពុងរើសគ្រប់ស្វាយចន្ទី។
លុះរហូតមកដល់ថ្ងៃត្រង់ ម្ដាយត្រឡប់មកខ្ទមវិញ ដើម្បីដាំបាយធ្វើម្ហូបហូប រំពេចនោះគាត់ក៏ក្រឡេកមើលទៅក្នុងខ្ទមមិនឃើញកូនប្រុស បានស្រែកផ្អើលអស់កម្មករក្នុងចម្ការ បាននាំគ្នាដើររករហូតមកដល់ថ្ងៃទី ១៩ ខែមិនា ឆ្នា២០១៩ ទើបប្រទះឃើញសាកសពក្មេងនោះស្លាប់ នៅចំណុចត្រពាំងត្រយ៉ង ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំអូរ៉ៃ ស្រុកថាឡាបរិវ៉ាត់ ក្នុងចម្ការចន្ទី របស់អ្នកស្រី នួន ម៉ៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ ប៉ុន្តែមិនទាន់បញ្ជាក់បានថា ក្មេងរងគ្រោះខាងលើស្លាប់ដោយសារអ្វីនៅឡើយទេ បច្ចុប្បន្ន ក្រុមកម្លាំងជំនាញកំពុង ធ្វើការស្រាវជ្រាវបន្ថែមលើករណីខាងនេះ៕
មតិយោបល់