ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុក និងរថយន្តបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២ និង ១៥នាទីរំលោងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមដងផ្លូវជាតិលេខ៦០ ម៉ែត្រ សង្កាត់ចង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រថយន្តបង្ក ម៉ាក Mazda ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-9863 ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករថយន្ត ០១គ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3B-0567 ចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ម៉ាក Hyundai បានចុះរត់គេចខ្លួនបាត់។
មូលហេតុ៖ សង្ស័យអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
មតិយោបល់