ព័ត៌មានជាតិ

សន្តិសុខម្នាក់យាមផ្សារបឹងបៃតង ត្រូវជនសង្ស័យ ២នាក់ វាយដាច់ផ្ងារក្រោយស្លាប់ពេលបញ្ជូនទៅសង្រ្គោះ

ភ្នំពេញ: កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៣និង៤៧នាទី ប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីមនុស្សឃាតដោយអចេតនា(វាយប្រតាយប្រតប់គ្នាដួលទៅប៉ះជនរងគ្រោះបណ្តាលឲ្យដួលផ្ងាក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ) នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ចំនួន ០២នាក់កំពុងប្រតាយប្រតប់គ្នា។

១-ឈ្មោះ នឿន ធា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។
២-ឈ្មោះ ហង្ស វ៉ាន់ដា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀនសតិមិនគ្រប់)។ បានប្រតាយប្រតប់គ្នាដួលទៅប៉ះជនរងគ្រោះ កំពុងឈរតាមផ្លូវបណ្តាលឲ្យដួលផ្ងារក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យរ៉ុស្ស៊ី ជនរងគ្រោះឈ្មោះ នាង វណ្ណា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមផ្សារបឹងបៃតង នៅសង្កាត់គោកឃ្លាង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តតាកែវ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់