ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តព្រូសមួយគ្រឿង បត់ឆ្វេងឆ្លងផ្លូវ ត្រូវរថយន្តហ្វតបុកចំទ្វារខាងស្ដាំង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ តាមបណ្ដោយសហពន្ធ័រុស្សី ត្រង់ចំណុចមុខទីស្តីការរដ្ឋមន្ត្រី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ បើករថយន្តព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AV4218 ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងស្រាប់តែ មានរថយន្តហ្វតរ៉េនជ័រ ពាក់ស្លាកលេខភ្នំពេញ 2S-1683 បើកដោយម្នាក់ រួមដំណើរនិងបុរស៣នាក់ទៀត ស្របទិសគ្នាពីក្រោយ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកចំទ្វារខាងស្ដាំ រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា តែមិនត្រូវ ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញវាស់វែង យករថយន្តទាំង២គ្រឿង ទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រងចាំដោះស្រោយតាមផ្លូវច្បាប់៕
មតិយោបល់