ព័ត៌មានជាតិ

រថយន្តនីសាន់ បុក C125 បណ្ដាលឲ្យរបួសធ្ងន់ ២នាក់

កោះកុង: កាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ មនុស្ស០២នាក់ប្រុស នៅលើផ្លូវសាយភូថង ត្រង់ចំណុចរមណីដ្ឋានបឹងជីត្រេះ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ។

ជនរងគ្រោះទី១. ឈ្មោះ ចយ យុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកបើកបរម៉ូតូ (រងរបួសធ្ងន់) និងទី២.ឈ្មោះ ណង ទី ភេទប្រុស អាយុ១៩ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំងពីរនាក់ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល។

រថយន្តបង្កម៉ាកនីសាន់ ប្រភេទភៅបួន ពណ៌ត្រេអ៊ី ពាក់ស្លាក លេខ ខម-02 7420 បើកបរដោយឈ្មោះ ហុង លឹមហ៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិអន្លង់ថ្លឹង ឃុំតាសា ស្រុកឧរ៉ាស់ ខេត្តកំពង់ស្ពឺ។ ម៉ូតូម៉ាកសង់ C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង 1B-7458 (ខូចខាតធ្ងន់)។

មូលហេតុ៖ រថយន្តបត់ស្ដាំ។

ក្រោយកើតហេតុ រថយន្ត និងអ្នកបើកបរ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីរងចាំការដោះស្រាយ៕

មតិយោបល់