តាកែវៈ មានករណីមនុស្សចង.ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង៣៤នាទី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះ ស្ថិតនៅភូមិ កណ្ដាល ឃុំ ភ្នំដិន ស្រុកគីរីវង ខេត្តតាកែវ ។
ជនរងគ្រោះមានឈ្មោះ ជាង ណាត ភេទប្រុស អាយុ ៤៦ឆ្នាំ មានមុខរបកសិករ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រា ហើយមានទុំនាស់ជាមួយប្រពន្ធនិងកូនសឹងតែរាលថ្ងៃ។
ក្រោយពេលកើតហេតុកតាមការពិនិត្យសាកសព និងកន្លែងកើតហេតុ មានសមាសភាព វិជ្ជៈបណ្ឌិតមន្ទីរពេទ្យបង្អែកស្រុកគីរីវង់ ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្រ្តីន.បយុត្តិធម៌ ស្រុកនិងប៉ុស្តិ៍រដ្ឋាបាល
បានឲ្យដឹងថា សាកសពចងព្យួរកជាមួយខ្សែនីឡុងពណ៌សផ្ពក់ជាប់ជាមួយដែកអន្ទាផ្នែកខាងលើ បែមុខមកទិសខាងលិច ផ្នែក ក មានស្នាមទ្រុឌចូលក្នុងជុំវិញក អណ្ដាតលៀន ចុងលិង្គមានចេញទឹករំអិល និងចេញទឹកនោមសើមខោស្លីប ក្រៅពីនេះមិនបានរកឃើញស្លាកស្នាមអ្វីទៀតទេ។
តាមការសន្និដ្ឋានៈសពពិតជាបានចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដ៏មែន ទើបប្រគល់ឲ្យប្រពន្ធនិងកូនយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់