ភ្នំពេញៈ ជនសង្ស័យម្នាក់ បានឡើងរបងផ្លោះចូលវត្តប្រជុំសាគរ ប៉ងចាប់រំលោភក្មេងស្រីវ័យជាង១១ឆ្នាំម្នាក់ តែមិនបានសម្រេច ខណៈម្ដាយនិងប្អូនតូចៗ២នាក់ទៀតមកទាន់ ក៏ត្រូវជនសង្ស័យចាក់មួយកាំបិត ទៅលើស្ត្រីជាម្តាយបាក់កាំបិតជាប់ពោះរបួសធ្ងន់ និងវាយកូនប្រុសស្រី៣នាក់របួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តប្រជុំសាគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ស្ត្រីដែលរងរបួសធ្ងន់ឈ្មោះ សៅ យឿនអាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ មានប្តីឈ្មោះ ឈួន សម្បត្តិ អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខឯកជន មានកូនប្រុសស្រី ក្នុងបន្ទុក៣នាក់ កូនស្រីបងគេ មានអាយុ១១ឆ្នាំ ជារងគ្រោះក្នុងករណីប៉ុនប៉ងរំលោភមិនសម្រេច។
ប្រភពពត៌មាន បានឲ្យដឹងថា នៅពេលកើតហេតុគេឃើញស្ត្រីជាម្ដាយ និងកូនប្រុសស្រីតូចៗ ៣នាក់ទៀត បានរងរបួសទាំង៤នាក់ បន្ទាប់មកត្រូវបានអ្នកជិតខាង ដឹកទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ។
តាមសម្ដីបុរសជាប្ដី និងឪពុករបស់ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានទៅធ្វើការសន្តិសុខឯកជន ហើយប្រពន្ធ និងកូនប្រុសស្រី៣នាក់ ស្នាក់នៅផ្ទះក្នុងបរិវេណវត្តខាងលើ ។ ក្រោយមកប្រពន្ធគាត់ខលប្រាប់ថា មានគ្រោះថ្នាក់ ត្រូវគេចាក់រូបគាត់ និងវាយកូនតូចៗ បណ្ដាលឲ្យរបួសធ្ងន់ទាំង៤នាក់ កំពុងសម្រាកនៅមន្ទីពេទ្យកាល់ម៉ែត្រ ។
តាមរយៈវីឌីអូកាមេរាសុវត្ថិភាព ប្រជាពលរដ្ឋអ្នកជិតខាង គេបានគេឃើញថា មុនពេលកើតហេតុមានបុរសម្នាក់ បានឡើងរបងផ្លោះចូលក្នុងបរិវេនវត្ត។ តែទោះជាយ៉ាងណា ករណីខាងលើនេះ គ្រាន់តែប្រជាពល សន្និដ្ឋានជាករណីប៉ងរំលោភ មិនបានសម្រេចប៉ុណ្ណោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះស្ត្រីរងគ្រោះ កំពុងសគ្រោះ នៅមន្ទីរពេទ្យកាលម៉ែត្រនៅឡើយ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន បានចុះមកពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនស្ស័យ មកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់