ភ្នំពេញៈ យុវជនវ័យ២២ឆ្នាំម្នាក់ ដែលគេស្គាល់ថា ជាជាងបិតស្កុតកញ្ចក់រថយន្តការពារថ្ងៃ ធ្លាប់តែរកលុយបានរាប់រយដុល្លារក្នុង១ខែ ឥទ្បូវបែរធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន និយាយរវើរវាយ ចូលត្រាំក្នុងលូទឹកស្អុយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ ២០១៩ ស្ថិតក្នុងលូទឹកស្អុយក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហៀង តារា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ជាងបិតស្កុតកញ្ចក់ រថយន្តការពារកម្ដៅថ្ងៃ នៅម្តុំពេទ្យកាល់ម៉ែត្រ មានទីលំនៅភូមិវាល ស្រុកចំការលើ ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ យុវជនខាងលើ ចុះត្រាំទឹកស្អុយក្នុងលូតាំងពីព្រឹកមកម្លេះ គឺត្រាំប្រហែលពីរបីម៉ោងហើយ ទើបប្រជាពលរដ្ឋពីរបីនាក់ បានទៅជួយលើកឡើងគោក ទាំងដែលយុវជនរូបនោះ និយាយរវើរវាយ។
ក្រោយពេលកើតហេតុ យុវជនរូបនោះ ត្រូវបាននាំចេញពីកន្លែងកើតហេតុ ក្នុងគោលបំណងឲ្យគេស្វាង ពីឥទ្ធិពលគ្រឿងញៀន សិនចាំគិតទៀត៕
មតិយោបល់