កណ្តាលៈ នៅថ្ងៃអាទិត្យទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី មានករណីអគ្គិភ័យឆាបឆេះឃ្លាំងប្រេងម៉ាស៊ូត០១ទំហំ ១០×៧០ មែត្រ ជញ្ជាំង ធ្វើពីថ្ម ប្រក់សង្ក័សី ប្រភេទឃ្លាំង ០១ល្វែងរបស់ឈ្មោះ ងី មានផល ភេទ ប្រុស អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់សាំង មានទីលំនៅភូមិព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងប្រពន្ធឈ្មោះ ហ៊ ឡៃផេង អាយុ ៥៨ ឆ្នាំ មុខរបរ លក់សាំង ដែលស្ថិត នៅចំណុចផ្លូវជាតិលេខ១២១០ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ករណីនេះមិនបណ្តាលអោយរងរបួសឬស្លាប់មនុស្សឡើយ ។
- សម្ភារៈខូចខាតរួមមាន៖
- ឃ្លាំងចំនួន ០១ខ្នង ទំហំ ១០×៧០ មែត្រ និងសម្ភារៈក្នុងឃ្លាំងរថយន្តដឹកសាំងប្រភេទ០២តោន ចំនួន ០២ គ្រឿង ត្រូវឆេះអស់ស្ទើរតែទាំងស្រុង និងប្រេងម៉ាស៊ូតចំនួន០៣សាទែន ។
- ហើយក្នុងនោះដែរបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ១២ គ្រឿង
- រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ០២ គ្រឿង
- រថយន្តអង្គរក្សចំនួន ០៤ គ្រឿង
- រថយន្តនាយកដ្ឋាន នគរបាល បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ ចំនួន ០៤ គ្រឿង
- រថយន្តអធិការដ្ឋានស្រុកស្អាងចំនួន ០១ គ្រឿង
- រថយន្តអធិការដ្ឋានស្រុកកោះធំចំនួន ០១ គ្រឿង
- ប្រើប្រាស់ទឹកអស់ចំនួន ២១ រថយន្ដ ។
- ហើយករណីអគ្គីភ័យឆាបឆេះនេះបានរលត់ចប់សព្វគ្រប់វេលាម៉ោង ១៤និង៣០ នាទី នាថ្ងៃខែឆ្នាំដដែល ។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕
មតិយោបល់