ព័ត៌មានជាតិ

កាមរី ពន្លះម៉ូតូមួយគ្រឿង របួសធ្ងន់ ២នាក់

តាកែវ: នៅវេលាម៉ោង ១០និង ២០នាទីព្រឹកថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូបើកបញ្រ្ចាសទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៦-៧ ត្រង់ចំណុចភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាក កាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ញ 3694 ភព2 ធ្វើដំណើរពីលិច លុះបើកមកដល់ចំណុចខាងលើ បានបុកគ្នាជាមួយម៉ូតូ១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BE-5815 ដោយក្រោយបង្ក អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះឈ្មោះ ប៉ាក់ គឹមឡុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ រួមដំណើរជាមួយឈ្មោះ យ៉ុម ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំត្រពាំធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសធ្ងន់ទាំង ០២នាក់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះ ដល់ទីតាំងកើតហេតុ វាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចំណែកឯ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

មតិយោបល់