ព័ត៌មានជាតិ

រថយន្តសិប្បកម្មឡឥដ្ឋសញ្ញាផែនដី បុកម៉ូតូ បណ្ដាលឲ្យស្រ្តី០២នាក់ស្លាប់ និងរបួស

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម ១៩ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ២០នាទីព្រឹក។

រថយន្ដបង្ករបស់សិប្បកម្មឡឥដ្ឋសញ្ញាផែនដី ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0021 បុកនឹងម៉ូតូ ម៉ាក ហុងដាឌ្រីមធ សេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរស្របគ្នាពីកើតទៅលិច អ្នកបើកបរឈ្មោះ សែត សេង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិចម្ការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ (ឃាត់ខ្លួន បញ្ជូនទៅការិយាល័យចរាចរណ៍ខេត្ត)។

ជនរងគ្រោះឈ្មោះ ឆឹម ឡេន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិព្រៃព្រាន ឃុំកោះក្រឡ ស្រុកកោះក្រឡ ខេត្តបាត់ដំបង បណ្ដាលឲ្យស្លាប់ ហើយម្នាក់ទៀតរបួសធ្ងន់ភេទស្រី មិនស្គាល់អត្តសញ្ញាណ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យដល់កើតហេតុ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សា ទុកនៅអធិការដ្ឋានស្រុកសង្កែ រង់ចាំការដោះស្រាយពេលក្រោយ ចំណែកសព បានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះ ត្រូវរថយន្តសាម៉ុយដឹក ទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់