បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលខេត្ត បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង មានការចូលរួមសហការ ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារបឹងរាំង សង្កាត់អូរម៉ាល ក្រុងបាត់ដំបង និងផ្សារភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំរុះ សរុបប្រមាណ ១៣គីឡូក្រាម បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូត និងឲ្យតំណាងម្ចាស់ម្ហូបអាហារ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញដែលខូចគុណភាពបន្តទៀត។
ក្រោយមកមន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តន៍ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់