ព័ត៌មានជាតិ

ភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ ដាច់ភ្លើងកាត់ព្រឹក

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងពីអគ្គិសនីកម្ពុជា មុននេះបន្តិចបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី4 (GS4) នៅវេលាម៉ោង៨៖១៥នាទីព្រឹក ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួន (1)ផ្លូវជាតិលេខ4 តំបន់ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់តំបន់បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (2)ម្តុំចម្ការដួង រោងចក្រកែវ ខណ្ឌដង្កោ (3)ចាប់ពី សង្កាត់ព្រៃស រហូតដល់ ផ្លូវជាតិលេខ3 (4)ចាប់ថ្នល់ទទឹង ផ្លូវជាតិលេខ4 រហូតដល់ ស្ពានគុណគ្រូ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងធ្វើការត្រួតពិនិត្យ និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់