ក្រៅពីមហាសេដ្ឋី គេដឹងថា មានតែប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីទេ ដែលមានប្រាក់ចំណូលខ្ពស់ តើលោកអ្នកមានដឹងថាទេ មេដឹកនាំប្រទេសណាមួយដែលមានប្រាក់បៀវត្សខ្ពស់ជាងគេ?
លោក Lee Hsien Loong វ័យ ៦៣ឆ្នាំ ជានាយករដ្ឋមន្ត្រីទី៣របស់សិង្ហបុរី និងជាកូនប្រុសរបស់លោក Lee Kuan Yew ដែលជានាយករដ្ឋមន្ត្រីទី១ នៃសិង្ហបុរី។ លោក Lee Hsien Loong បានឡើងកាន់តំណែងតាំងពីឆ្នាំ ២០០៤ ជំនួសលោក Goh Chok Tong។
សម្រាប់ឆ្នាំ ២០១៥ នេះ លោក Lee Hsien Loong គឺជាមេដឹកនាំដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់ខែចំនួនជាង ២លានដុល្លារអាមេរិក៕
មតិយោបល់