ព័ត៌មានជាតិ

ហាយលែនឌ័រពាក់ស្លាកលេខ នគរបាល 2-5354 បុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់នៅតាកែវ

តាកែវ​: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៤០.​៤១ ចំណុចភូមិពូនភ្នំ ឃុំត្រពាំសាប ស្រុកប៉ាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ យីម ជឹម ភេទប្រុស(ស្លាប់) អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកប៉ាទី ខេត្តតាកែវ បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FF-7530 រួមដំណើរជាមួយឈ្មោះ សោ ស្រីនិច ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅ​ ក្រុងដូនកែវ ខេត្តតាកែវ។

ចំណែករថយន្តម៉ាក ហាយលែនឌ័រ ពាក់ស្លាកលេខ នគរបាល 2-5354 បើកបរដោយឈ្មោះ ឆែម វុត្ថា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅនៅខេត្តព្រៃវែង។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុភាគីខាងម៉ូតូបានបើកវ៉ាជែងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានដួលខ្ទាតចូលរថយន្តបណ្តាលឲ្យកិនស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង យកសម្ភារ:ទៅរក្សារទុកដើម្បីរងចាំការដោះស្រាយ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់