ព័ត៌មានជាតិ

រន្ធត់ណាស់! ជាងសំណង់ម្នាក់ ជិះម៉ូតូបុកទាំងកម្រោល បាក់.កស្លាប់មួយរំពេច

ភ្នំពេញ: កាលពីវេលាម៉ោង ១១ និង២០នាទីយប់ថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ទំនងជាជិះម៉ូតូលឿនពេក ក៏ជ្រុលចង្កូតទៅបុក រថយន្តពីក្រោយ បណ្ដាលឲ្យបោកក្បាលស្លាប់មួយរំពេច តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឆែម ម៉ូលី អាយុ ៣៩ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុគេឃើញមាន បុរសម្នាក់ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FE-9068 ធ្វើដំណើរពីកើតទៅលិចយ៉ាងលឿន មកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុករថយន្ត ០១គ្រឿង មិនស្គាល់ម៉ាក ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យបាក់.កស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំសាច់ញាតិជនរងគ្រោះ មកទទួលយកទៅវិញ ចំណែក សព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណី៕

មតិយោបល់