ព័ត៌មានជាតិ

អគ្គិភ័យឆេះចម្ការកៅស៊ូ ត្រង់ចំណុចម្ការជិតសាយឡូតិ៍ ហាក់ ហួត នៅខេត្តប៉ៃលិន

ប៉ៃលិន: កាលពីវេលាម៉ោង ០២ និង៣០នាទីរសៀលថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះចម្ការកៅស៊ូ នៅចំណុចម្ការជិតសាយឡូតិ៍ ហាក់ ហួត ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ម្ចាស់ចម្ការមានឈ្មោះ យឹម គង់លី ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ មូលហេតុ៖ សង្ស័យមានអ្នកចោលកន្ទុយបារី បណ្ដាលឲ្យឆេះស្លោកដើមកៅស៊ូ ១៥០ដើម។

ក្រោយទទួលបានព័ត៌មាន ក្រុមកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះចុះអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង រលត់ទាំងស្រុងនៅវេលាម៉ោង ០៣ និង៣០នាទីរសៀល៕

មតិយោបល់