ព័ត៌មានជាតិ

ករណីកម្មកររោងចក្រ 7NG ដួលសន្លប់ លោកអធិការស្រុកខ្សាច់កណ្ដាល សង្ស័យខ្លាចអ្នកកាសែត មិនអាចផ្ដល់បទសម្ភាសន៍បាន

កណ្ដាលៈ នៅវេលាម៉ោង ៧ និង ២០នាទីព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ មានករណីកម្មកររោងចក្រ 7NG ដួលសន្លប់ប្រហែលជាង១០០នាក់ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ភ្លាមៗនោះ ក្រុមកម្មកររងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យផងដែរ។

សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារ Post News បានតេទូរស័ព្ទទៅអធិការរងម្នាក់ បានឆ្លើយថា ពិតជាមានករណីនេះមែន បានប្រាប់ឲ្យទៅសួរអធិការចុះ ទើបភ្នាក់ងារក៏បានទាក់ទងទៅលោកអធិការ តែលោកចុចបិទទូរស័ព្ទ។ បន្ទាប់មកយើង បានបន្តព្យាយាមតេ ទៅលេខប្រចាំបញ្ជាទៀត ឆ្លើយថា ករណីនេះមានមែន តែសូមមើលរបាយការណ៍សិន ចាំឆ្លើយតបពេលក្រោយ ហើយក៏ឲ្យស្ងាត់ឈឹង ធ្វើឲ្យអ្នកកាសែតពិបាកនឹងស្វែងរកប្រភពព័ត៌មាន សង្ស័យតែលោកអធិការស្រុកខ្សាច់កណ្ដាល ខ្លាចអ្នកកាសែតហើយមើលទៅ បានជាមិនចង់ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ចុះទំរាំលោកបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានវិញ ប្រហែលជាមិនចង់ជានិយាយជាមួយទេមើលទៅ៕

មតិយោបល់