ព័ត៌មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា ក្រុមហ៊ុន Huawei នឹងបង្ហាញស្មាតហ្វូន P8 ម៉ូដែលថ្មីនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៥ ខណៈដែលលិខិតអញ្ជើញជាច្រើនត្រូវបានផ្ញើទៅដល់ដៃអ្នកសារព័ត៌មាន និងវិនិយោគទុន។
នៅពេលនេះ គេហទំព័រ TENAA របស់ចិន បានទម្លាយរូបភាព P8 របស់ Huawei ព្រមទាំងអះអាងថា នោះគឺជារូបភាពពិតរបស់ P8។ បើសិនជាដូចនៅក្នុងរូបភាពនេះមែន គឺ P8 ពិតជាស្រស់ស្អាត និងទាក់ទាញភ្នែក បើទោះបីជារូបរាងដែលបង្ហាញមិនសូវជាច្បាស់ក្ដី ប៉ុន្តែគេអាចសន្មត់បានថា វាអាចប្រជែងជាមួយស្មាតហ្វូនថ្មីៗ ដែលទើបបង្ហាញខ្លួន ដូចជា Samsung Galaxy S6 ជាដើម។
ប្រភពដដែលបានបញ្ជាក់ថា P8 មានអេក្រង់ ៨អ៊ីង កាមេរ៉ាក្រោយ ១៣មេហ្គាភិចសែល និងមុខ ៥មេហ្គាភិចសែល ជាពិសេសគឺប្រើប្រាស់ប្រព័ន្ធដំណើរការ Android 5.0 Lollipop៕
មតិយោបល់