ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តស៊េរីទំនើបAVANZA កៀររថយន្តបាឡែន ខូចខាតយ៉ាងដំណំ!

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកAVANZA បើកដោយបុរសជនជាតិចិន បានកៀរជាមួយរថយន្តបាឡែនបើកដោយជនជាតិខ្មែរ បណ្តាលឲ្យបាក់ទងកញ្ចក់ខាងឆ្វេងចេញថ្លៃជួសជុល៥០ដុល្លារបញ្ចប់រឿង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីថ្ងៃត្រង់ ទី២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខវិទ្យាល័យឬស្សីកែវ ក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលបើកដោយបុរសជនជាតិចិនម៉ាកAVANZA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS 0867។
ចំណែករថយន្តដែលបើកដោយជនជាតិខ្មែរម៉ាកCamry បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AS 3661។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្ត២គ្រឿងខាងលើ បើកស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ដោយរថយន្តដែលបើកដោយជនជាតិចិនបើកខាងស្តាំរីឯរថយន្តដែលបើកដោយជនជាតិខ្មែរបើកខាងឆ្វេង ហើយក៏បានជ្រុលកៀរគ្នានៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងការខូចខាតទាំងសងខាងគឺរថយន្តដែលបើកដោយជនជាតិចិនស្កូតក្រោមកញ្ចក់ខាងស្តាំ ចំណែករថយន្តដែលបើកដោយជនជាតិខ្មែរបាក់ទងកញ្ចក់ខាងឆ្វេង។

ក្រោយកើតហេតុភាគីខាងជនជាតិចិនសុខចិត្តចេញថ្លៃជួសជុលទងកញ្ចក់រថយន្តទៅឲ្យជនជាតិខ្មែរចំនួន៥០ដុល្លារបញ្ចប់រឿង៕

មតិយោបល់