កណ្ដាលៈ កម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនយុវជន២នាក់ ក្រោយពី បានល្បួងក្មេងស្រីសិស្សសាលាម្នាក់ជាអនីតិជន រួមភេទរហូតបានសម្រេចបន្ដបន្ទាប់គ្នា ។ ករណីខាងលើនេះបានកើតឡើង កាលពីថ្ងៃ១០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៣និង១០នាទីរសៀល នៅត្រង់ចំណុចក្នុងឃ្លាំងមួយកន្លែង ដែលជនសង្ស័យស្នាក់នៅ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមមន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា យុវជនសង្ស័យមានគ្នា២នាក់ ទី១.ឈ្មោះ ទួត សំណាង ហៅតុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុគុយទាវ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២.ឈ្មោះ ទឹម ចិត្រា ភេទ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មករ មានទីលំនៅភូមិសែនសុខ៧ សង្កាត់ខ្មួញ ខណ្ឌសែនសុខ ។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ល ក.ន.ក.ថ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ខណ្ឌមានជយ័ ។
ប្រភពដដែលបានបន្ដថា កន្លងមកក្មេងស្រីរងគ្រោះ និងយុវជនសង្ស័យឈ្មោះ ទួត សំណាង ហៅតុង បានមានទំនាក់ទំនងស្នេហារនឹងគ្នា អស់រយៈពេលជាង១ឆ្នាំមកហើយ ។ លុះមកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ យុវជនសង្ស័យខាងលើ បានទៅយកក្មេងស្រីរងគ្រោះចេញពីផ្ទះមកផ្ទះរបស់ខ្លួន ហើយបានលួងលោមដេកជាមួយគ្នា រហូតរួមភេទបានសម្រេច៣ដង។ លុះក្រោយមកទៀត ថ្ងៃ១៩ ខែឆ្នាំដដែល ក្មេងស្រីរងគ្រោះក៏បានជួបនឹងជនសង្ស័យម្នាក់ទៀតឈ្មោះ ទឹម ចិត្រា ដែលមានផ្ទះនៅជិតផ្ទះជនសង្ស័យឈ្មោះ ទួត សំណាង ភ្លាមនោះជនសង្ស័យឈ្មោះ ទឹម ចិត្រា ក៏បានលួងលោម បបួលក្មេងស្រីរងគ្រោះដោយនិយាយថា ទៅរកការងារធ្វើលក់ឥវ៉ាន់នៅផ្សារតាខ្មៅចាស់ ហើយក្មេងស្រីរងគ្រោះក៏យល់ព្រមចេញទៅជាមួយ ខណៈដែល យុវជនសង្ស័យឈ្មោះ ទឹម ចិត្រា បានបបួលក្មេងស្រីរងគ្រោះដេកជាមួយគ្នា រហូតរួមភេទជាមួយគ្នាបានសំរេច១ដង ។
ប្រភពដដែលបន្ដទៀតថា លុះមកដល់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ម្ដាយឪពុកក្មេងស្រីរងគ្រោះបានដឹងរឿងហេតុខាងលើ ក៏បានទៅដាក់ពាក្យបណ្ដឹង ទៅនគរបាលប៉ុស្ដិ៍រដ្ឋបាលតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីម្ដាយឪពុកក្មេងស្រីរងគ្រោះរួច ភ្លាមនោះកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនយុវជនសង្ស័យ២នាក់ យកមកអធិការដ្ឋាននគរបាលក្រុង រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់