ព័ត៌មានជាតិ

ស្លាប់ម្នាក់ របួសធ្ងន់៣នាក់នៅ ស្រុកជល់គិរី

កំពង់ឆ្នាំង:​ ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលបណ្តាលឲ្យមានអ្នករបួសធ្ងន់៣នាក់និងស្លាប់ម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទី រសៀល ថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ នៅចំនុចផ្លូវកែងក្នុងភូមិ ជំពារ ឃុំ ព្រៃគ្រី ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង។ កើតឡើងរវាងម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H 0២៨៩ អ្នកបើកបរម៉ូតូឈ្មោះ ស្រន ជ្រឿន ភេទប្រុស អាយុ ៥៥ ឆ្នាំជនជាតិខ្មែរ ស្លាប់ នៅភូមិព្រៃគ្រីជើង ឃុំ ព្រៃគ្រី ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង អ្នករួមដំណើរ ២ នាក់
១/ឈ្មោះ ម៉ែត ភូម ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ
២/ ឈ្មោះ ជ្រឿន ស្រីណាក់ ភេទ ស្រី អាយុ ២៦ ឆ្នាំជនជាតិខ្មែរត្រូវ ជាប្រពន្ធនិងកូនរបស់អ្នកបើកបរម៉ូតូ ដោយបើកបរចេញពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបាន បុកជាមួយម៉ូតូរម៉ក់ ដឹកទឹកកក បើកបរដោយឈ្មោះ បឿន ថេត ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ព្រៃគ្រីត្បូង ឃុំ ឃុំព្រៃគ្រី ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិច បណ្តាលឲ្យស្លាប់ មនុស្ស ១ នាក់ ប្រុស នៅកន្លែងកើតហេតុ របួស ៣ នាក់ ស្រី ២ នាក់ យកមណ្ឌលសុខភាព ព្រៃគ្រី និងបញ្ជូនទៅពេទ្យបង្អែកស្រុកបាធាយ។

ក្រោយពេលកើតហេតុវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី ដើម្បីកសាងសំនុំរឿងទៅតាមនីតិវិធីច្បាប់៕

 

មតិយោបល់